Hebrews 4

1ដូច្នេះកាល​ដែល​សេចក្ដី​សន្យា​អំពី​ការ​ចូលក្នុង​ការ​សម្រាក​របស់​ព្រះអង្គ​នៅ​មាន​នៅ​ឡើយចូរ​យើង​ខ្លាច​ចុះដើម្បី​កុំ​ឲ្យ​មាន​អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមិន​បាន​ចូល​នោះ​ឡើយ 2ដ្បិតដំណឹងល្អ​ដែល​យើង​បាន​​នោះ​ក៏​ជា​ដំណឹង​ល្អ​ដែល​ពួកគេ​បាន​ឮ​ដែរ​ប៉ុន្ដែ​ព្រះ​បន្ទូលដែល​ពួកគេ​គ្មានប្រយោជន៍​សម្រាប់​ពួកគេទេ​ព្រោះ​ព្រះ​បន្ទូល​ដែល​ពួកគេ​បាន​​នោះ​មិន​បាន​ជ្រួតជ្រាបទៅក្នុងពួកគេ​ដោយ​ជំនឿ​ទេ។ 3រីឯយើង​ដែល​ជា​អ្នកជឿ​នឹង​បាន​ចូលក្នុង​ការ​សម្រាក​នោះ​ដូច​ដែល​ព្រះជាម្ចាស់​មាន​បន្ទូល​ថា៖ ​«យើង​ស្បថដោយកំហឹង​របស់​យើង​ថា​ពួកគេ​នឹង​មិន​បាន​ចូលទៅក្នុង​ការ​សម្រាក​របស់​យើង​ឡើយ»។ ​ទោះ​ជា​យ៉ាងណាកិច្ចការទាំងឡាយ​បាន​សម្រេចតាំងពីដើមកំណើតពិភពលោក​មក​ហើយ 4ដ្បិតមាន​កន្លែង​មួយ​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​ថ្ងៃ​ទី​ប្រាំពីរដូច្នេះថា៖ ​«ព្រះជាម្ចាស់​បាន​សម្រាកពីកិច្ចការទាំងឡាយ​របស់​ព្រះអង្គនៅថ្ងៃ​ទី​ប្រាំពីរ» 5ហើយមាន​បន្ទូល​នៅ​កន្លែង​នេះទៀត​ថា៖ ​«ពួកគេ​នឹង​មិន​បាន​ចូលទៅក្នុង​ការ​សម្រាក​របស់​យើង​ឡើយ»។ 6ដូច្នេះហើយ​នៅតែ​ឲ្យ​អ្នក​ខ្លះចូលទៅក្នុង​ការ​សម្រាកនោះ​បាន​ប៉ុន្ដែ​ពួក​អ្នក​ដែលដំណឹងល្អ​កាល​ពីមុនមិន​បាន​ចូលដោយព្រោះ​ការ​មិន​ស្ដាប់បង្គាប់ 7នោះព្រះអង្គ​ក៏​កំណត់ថ្ងៃមួយទៀតទុក​គឺ​ថ្ងៃនេះ​ដោយ​បាន​មានបន្ទូលតាមរយៈ​ស្ដេច​ដាវីឌ​ជា​យូរក្រោយមក​ទៀត​ដូចដែល​បាន​មានបន្ទូល​កាល​ពីមុនថា៖ ​«នៅ​ថ្ងៃនេះបើ​អ្នករាល់គ្នា​សំឡេងរបស់ព្រះអង្គ​ចូរ​កុំ​មាន​ចិត្ដរឹងរូស»។ 8ដ្បិតបើ​លោក​យ៉ូស្វេ​ឲ្យ​ពួកគេ​បាន​សម្រាកមែន​នោះ​ព្រះអង្គមិន​មាន​បន្ទូលអំពីថ្ងៃផ្សេងទៀត​នៅ​ពេលក្រោយឡើយ 9ដូច្នេះហើយ​នៅតែ​មាន​ការ​សម្រាកទុកសម្រាប់រាស្ដ្រ​របស់​ព្រះអង្គ 10ដ្បិតអ្នកណាដែល​បាន​ចូលទៅក្នុង​ការ​សម្រាក​របស់​ព្រះអង្គអ្នកនោះក៏​បាន​សម្រាកពីកិច្ចការទាំងឡាយ​របស់​ខ្លួនដូចដែលព្រះជាម្ចាស់​បាន​សម្រាក​ពី​កិច្ចការ​របស់​ព្រះអង្គ​ដែរ 11ដូច្នេះចូរ​យើង​ខិតខំព្យាយាម​ឲ្យ​បាន​ចូលទៅក្នុង​ការ​សម្រាកនោះដើម្បីកុំ​ឲ្យ​មាន​អ្នកណាម្នាក់ដួលចុះតាមគំរូ​មិន​ស្ដាប់បង្គាប់ដដែលនោះឡើយ 12ដ្បិតព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​មាន​ជីវិត​មាន​អំណាចហើយមុតជាងដាវមុខពីរ​ដែល​ចាក់​ទម្លុះរហូតដល់កាត់ព្រលឹងនិងវិញ្ញាណព្រមទាំងសន្លាក់ឆ្អឹងនិងខួរឆ្អឹង​ឲ្យ​ដាច់​ចេញ​ពី​គ្នារួចវិនិច្ឆ័យ​ទាំង​គំនិតនិងបំណងចិត្ត​ទៀត​ផង។ 13អ្វីៗដែល​ព្រះជាម្ចាស់​បាន​បង្កើត​មកគ្មាន​អ្វី​អាច​លាក់បាំងពី​ព្រះ​ភក្ដ្រព្រះអង្គ​បាន​ឡើយដ្បិត​អ្វីៗ​ទាំងអស់​សុទ្ទតែ​នៅ​ទទេ​ឥត​បិទបាំង​សោះ​ឡើយ​នៅចំពោះ​ព្រះ​នេត្ររបស់ព្រះអង្គដែលយើង​ត្រូវ​រាយរាប់ប្រាប់ 14ដូច្នេះដោយ​ព្រោះ​យើង​មាន​សម្ដេច​សង្ឃដ៏​ធំ​បំផុត​ដែល​បាន​យាងកាត់ស្ថានសួគ៌​គឺ​ព្រះ​យេស៊ូជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ចូរ​យើង​កាន់តាម​ជំនឿ​ដែល​យើង​បាន​ប្រកាស​នោះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ចុះ 15ព្រោះសម្ដេច​សង្ឃ​ដែល​យើង​មាន​នោះ​មិនមែនមិនចេះអាណិតអាសូរ​ដល់​ភាព​ទន់ខ្សោយ​របស់​យើងទេ​ដ្បិត​ព្រះអង្គ​ក៏​ធ្លាប់​ត្រូវ​ល្បួងគ្រប់បែបយ៉ាងដូច​យើង​ដែរ​ប៉ុន្ដែ​ព្រះអង្គ​គ្មានបាបឡើយ 16ដូច្នេះចូរ​យើង​ចូលជិតបល្ល័ង្ក​នៃ​ព្រះ​គុណដោយ​ចិត្ដ​ក្លាហានដើម្បីទទួល​សេចក្ដី​មេត្ដាករុណានិងទទួលបាន​ព្រះ​គុណសម្រាប់​ជា​ជំនួយនៅពេលត្រូវការ
Copyright information for KhmKCB